Frank Leboeuf ប្រាប់ច្បាស់ៗ ថារវាង Chelsea-Real
Frank Leboeuf ប្រាប់ច្បាស់ៗ ថារវាង Chelsea-Real
Frank Leboeuf ប្រាប់ច្បាស់ៗ ថារវាង Chelsea-Real គឺក្រុមនេះ នឹងបានឡើងទៅវគ្គ ៤ ក្រុម អតីតខ្សែការពារជម្រើសជាតិបារាំង លោក Frank Leboeuf បានបង្ហាញការយល់ឃើញ អំពីក្រុមមួយដែលលោកស្រលាញ់ ហើយមានការជឿជាក់ ថានឹងអាចឡើងទៅកាន់វគ្គបន្ត គឺពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League នៅជំនួបរវាងក្លឹប Real Madrid និង Chelsea ដែលទើបតែចាប់ឆ្នោតសម្រេចកាលពីថ្ងៃមុន។
បុរសវ័យ ៥៤ ឆ្នាំ ធ្លាប់បានរួមជើងនៅក្លឹបម្ចាស់ដី Stamford Bridge អស់រយៈពេល ៥ ឆ្នាំ ហើយនៅឯបារាំង បានលេងឲ្យក្លឹប Marseille ជាសត្រូ.វកាន់ឆ្នាំរបស់ក្លឹប PSG ដែលទើបតែធ្លាក់ក្រោមថ្វីជើងរបស់ Real Madrid កាលពីវគ្គមុន។ បញ្ជាក់បន្តិច កាលបរិច្ឆេទប្រកួតរវាងក្លឹបទាំងពីរ នឹងធ្វើឡើងនៅថ្ងៃទី ៧ មេសា និង ១៣ មេសា វេលាម៉ោង ០២:០០ នាទីទាបភ្លឺ មានផ្សាយផ្ទាល់លើទំព័រ CTS Sports។
ប្រាប់ទៅ ESPN លោក Lebouf មានការជឿជាក់យ៉ាងមុតមាំថា ក្លឹបទើបតែឈ្នះជើងឯកកាលពីឆ្នាំទៅ គឺ Chelsea ប្រាកដណាស់ នឹងអាចយកឈ្នះទៅលើក្លឹបម្ចាស់ជើងឯក ១៣ សម័យកាលគឺ Real Madrid បាន។ លោកនិយាយ៖ “ខ្ញុំគិតថា Chelsea ល្អជាង Real Madrid នៅវគ្គនេះ ដោយជាការពិត អ្នកគាំទ្រមួយចំនួន ប្រហែលមិនពេញចិត្តទេ ពេលខ្ញុំនិយាយអ៊ីចឹង”។
លោកបន្ត៖ “ពួកគេប្រហែលគិតថា មកពីខ្ញុំជាអ្នកគាំទ្រ PSG នេះពួកគេភ្លេចហើយថាខ្ញុំធ្លាប់ជាប្រធានក្រុម Marseille ដូច្នេះហើយអារម្មណ៍ខ្ញុំធ្លាប់គិតថា PSG ចាញ់រួចមកហើយ រីឯសម្រាប់ Real Madrid គ្រាប៉ះ Barcelona ថ្ងៃមុន លទ្ធផលបង្ហាញមកគឺពិតជាភ្ញាក់ផ្អើលសម្រាប់ខ្ញុំ”៕
ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ