Frank Leboeuf ប្រាប់​ច្បាស់ៗ ថា​រវាង Chelsea-Real

Post up your project here!
Post Reply
dykh
Posts: 50
Joined: Mon Apr 25, 2022 8:13 am

Frank Leboeuf ប្រាប់​ច្បាស់ៗ ថា​រវាង Chelsea-Real

Post by dykh »

Image

Frank Leboeuf ប្រាប់​ច្បាស់ៗ ថា​រវាង Chelsea-Real គឺ​ក្រុម​នេះ នឹង​បាន​ឡើង​ទៅ​វគ្គ ៤ ក្រុម អតីត​ខ្សែ​ការពារ​ជម្រើស​ជាតិ​បារាំង លោក Frank Leboeuf បាន​បង្ហាញ​ការ​យល់​ឃើញ​ អំពី​ក្រុម​មួយ​ដែល​លោក​ស្រលាញ់ ហើយ​មាន​ការ​ជឿជាក់ ថា​នឹង​អាច​ឡើង​ទៅ​កាន់​វគ្គ​បន្ត គឺ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់ UEFA Champions League នៅ​ជំនួប​រវាង​ក្លឹប Real Madrid និង Chelsea ដែល​ទើប​តែ​ចាប់​ឆ្នោត​សម្រេច​កាល​ពី​ថ្ងៃ​មុន។

បុរស​វ័យ ៥៤ ឆ្នាំ ធ្លាប់​បាន​រួម​ជើង​នៅ​ក្លឹប​ម្ចាស់ដី Stamford Bridge អស់​រយៈ​ពេល ៥ ឆ្នាំ ហើយ​នៅ​ឯ​បារាំង បាន​លេង​ឲ្យ​ក្លឹប Marseille ជា​សត្រូ.វ​កាន់​ឆ្នាំ​របស់​ក្លឹប PSG ដែល​ទើប​តែ​ធ្លាក់​ក្រោម​ថ្វី​ជើង​របស់ Real Madrid កាល​ពី​វគ្គ​មុន។ បញ្ជាក់​បន្តិច កាលបរិច្ឆេទ​ប្រកួត​រវាង​ក្លឹប​ទាំង​ពីរ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៧ មេសា និង ១៣ មេសា វេលា​ម៉ោង ០២:០០ នាទី​ទាប​ភ្លឺ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

ប្រាប់​ទៅ ESPN លោក Lebouf មាន​ការ​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្លឹប​ទើប​តែ​ឈ្នះ​ជើង​ឯក​កាល​ពី​ឆ្នាំ​ទៅ គឺ Chelsea ប្រាកដ​ណាស់ នឹង​អាច​យក​ឈ្នះ​ទៅ​លើ​ក្លឹប​ម្ចាស់​ជើង​ឯក ១៣ សម័យ​កាល​គឺ Real Madrid បាន។ លោក​និយាយ៖ “ខ្ញុំ​គិត​ថា Chelsea ល្អ​ជាង Real Madrid នៅ​វគ្គ​នេះ ដោយ​ជា​ការ​ពិត អ្នក​គាំទ្រ​មួយ​ចំនួន ប្រហែល​មិន​ពេញ​ចិត្ត​ទេ ពេល​ខ្ញុំ​និយាយ​អ៊ីចឹង”។

លោក​បន្ត៖ “ពួក​គេ​ប្រហែល​គិត​ថា មក​ពី​ខ្ញុំ​ជា​អ្នក​គាំទ្រ PSG នេះ​ពួក​គេ​ភ្លេច​ហើយ​ថា​ខ្ញុំ​ធ្លាប់​ជា​ប្រធាន​ក្រុម Marseille ដូច្នេះ​ហើយ​អារម្មណ៍​ខ្ញុំ​ធ្លាប់​គិត​ថា PSG ចាញ់​រួច​មក​ហើយ រី​ឯ​សម្រាប់ Real Madrid គ្រា​ប៉ះ Barcelona ថ្ងៃ​មុន លទ្ធផល​បង្ហាញ​មក​គឺ​ពិត​ជា​ភ្ញាក់ផ្អើល​សម្រាប់​ខ្ញុំ”៕

ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

Post Reply