Ten Hag ចង់ទម្លាក់ Maguire ចេញពីជម្រើសពេលប៉ះ Liverpool
Posted: Thu Aug 18, 2022 5:37 am
អ្នកចាត់ការរបស់ Manchester United លោក Erik ten Hag ត្រូវបានរាយការណ៍ពិចារណាទម្លាក់ប្រធានក្រុម Harry Maguire ចេញពីជម្រើសក្នុងជំនួបទល់នឹង Liverpool នៅសប្ដាហ៍ក្រោយ។
ខ្សែការពារសញ្ជាតិអង់គ្លេសបានចាប់ផ្ដើមជាជម្រើសដំបូងនៃ២ប្រកួតដំបូងក្នុង Premier League ដោយលទ្ធផលចាញ់ Brighton និង Brentford ធ្វើឲ្យ United ស្ថិតនៅបាតតារាជាលើកដំបូងចាប់តាំងពីខែ សីហា ឆ្នាំ ១៩៩២។
Maguire បានលេងចាប់ដៃគូគ្នាជាកីឡាករចំណូលថ្មីតម្លៃខ្លួន៥៥,៣លានផោន Lisandro Martinez ក្នុង២ប្រកួតដំបូង ប៉ុន្តែវាអាចនឹងផ្លាស់ប្ដូរពេលដែល United ជួបជាមួយ Liverpool។ ប្រភពពី Manchester Evening News ឲ្យដឹងថា ពេលប៉ះហង្សក្រហម លោក Teg Hag ទំនងនឹងដាក់ Martinez លេងជាមួយ Raphael Varane វិញម្ដង។
បញ្ជាក់ថា កាលពីរដូវកាលមុន United ពិបាកខ្លាំងណាស់រាល់ពេលលេងទល់នឹងក្រុមរបស់លោក Jurgen Klopp។ ក្នុងនោះប្រកួតដំបូងចាញ់ ៥-០ ក្នុងកីឡដ្ឋាន Old Trafford បន្ទាប់មកចាញ់ ៤-០ ទៀតនៅកីឡដ្ឋាន Anfield៕
ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ